សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​

សហព័ន្ធខ្មែរកម្ពុជាក្រោម

សំនួរ  ខ្មែរកម្ពុជាក្រោមជាអ្នក ណា?
ចម្លើយ ៈ
-ខ្មែរក្រោមជាជនជាតិខ្មែរដែលរស់នៅក្រោមអាណានិគម យួន មានប្រជាជនជាង ៨.០០០.០០០នាក់។
-ដែនដីកម្ពុជាក្រោមមានទំហំ ៦៨.៦០០គ.ម ក្រឡា ហើយ ដែលត្រូវបានបារាំងប្រគល់ឲ្យយួន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយខុសច្បាប់។

សំនួរ ៈ ខ្មែរកម្ពុជាក្រោមត្រូវការអ្វី?
ចម្លើយ ៈ ខ្មែរកម្ពុជាក្រោមត្រូវការ ៈ
-ស្បៀងអាហារ ទីលំនៅ សុខាភិបាល អាជីវកម្ម និងសិក្សាអប់ រំ។
-បង្កើនកំរិតចេះដឹង បណ្តុះបណ្តាល់ បញ្ញវ័ន និងអ្នកឯកទេស។
-សេរីភាព សន្តិភាព និងប្រជាធិបតេយ្យ។
-ជីវិតរស់នៅក្នុងភាពថ្លៃថ្នូ មិត្តភាព និងគោរពគ្នាទៅវិញទៅមកជាមួយជាតិសាសន៍ដទៃ។

សំនួរ ៈ សហពន្ធខ្មែរកម្ពុជាក្រោម ជាអ្នកណា?
ចម្លើយ ៈ
-ជាអង្គការនយោបាយរបស់ខ្មែរកម្ពុជា ដែលដឹក នាំដោយខ្មែរកម្ពុជាក្រោម ដើម្បីបំរើផលប្រយោជន៍ខ្មែរ កម្ពុជាក្រោម។
-ជាសមាជិករបស់អង្គការតំណាងនៃប្រជាតិ និងជនជាតិគ្មាន តំណាងនៅអង្គការសហប្រជាជាតិ។
-ជាសមាជិករបស់វេទិកាអចិន្ត្រៃយ៍នៃអង្គការសហ ប្រជាជាតិ ស្តីពីជនជាតិដើម។
-ជាសមាជិករបស់សមាគមន៍ទូក ង អន្តរជាតិ។

សំនួរ ៈ តើសហព័ន្ធកម្ពុជាក្រោមមាន អាយុប៉ុន្មានហើយ?
ចម្លើយ ៈ សហព័ន្ធកម្ពុជាក្រោមមានចំណាស់ ជាងគេ ក្នុងចំណោមអង្គការខ្មែរនានា ដោយត្រូវបាន បង្កើតលើងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៩៦ នាមហាសន្និបាត លើកទី៥ នៃខ្មែរកម្ពុជាក្រោមពិភពលោក នៅទីក្រុង តូរុនតូ ប្រទេសកាណាដា។ មហាសន្និបាតបានឯក ភាពគ្នា ក្នុងការបង្កើតសហព័ន្ធខ្មែរកម្ពុជា ក្រោម។ សូមបញ្ជាក់ថា ប្រវត្តិរបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម បានចាប់ផ្តើមឡើងតាំង តែពីឆ្នាំ១៩៨៥មកម្លេះ។

ដើម្បីបំរើផលប្រយោជន៍ជាតិ ខ្មែរក្រោមដែលបាន ភៀសខ្លួនមករស់នៅ ប្រទេសបារាំង កាណាដា អូស្ត្រាលី កម្ពុជា និងសហរដ្ឋអាមេរិក បានបើកមហាសន្និបាត សកលជាច្រើនដង ដោយ ៈ

-លើកទី ១ នៅទីក្រុងញូ-យ៉ក នៅថ្ងៃ ទី១៧-១៨ ខែសីហា ឆ្នាំ១៩៨៥។
-លើកទី ២ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី ១៣-១៤ ខែសីហា ឆ្នាំ១៩៨៧។
-លើកទី ៣ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី ១៥-១៦ ខែកញ្ញា ឆ្នាំ១៩៨៩។
-លើកទី ៤ នៅភីឡាដែលផ្យា នៅថ្ងៃទី០៥-០៦ ខែ កញ្ញា ឆ្នាំ១៩៩២។
-លើកទី ៥ នៅតូរុនតូ កាណាដា នៅថ្ងៃទី០៣-០៤ ខែ សីហា ឆ្នាំ១៩៩៦។
-លើកទី ៦ នៅទីក្រុងញូ-យ៉ក នៅថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០០០។
-លើកទី ៧ នៅទីក្រុងខែម-ដិន នៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០០៤។

គួរកត់សំគាល់ថា នៅឆ្នាំ១៩៩២ មហាសន្និបាត លើកទី៤ បានសម្រេចបង្កើតអង្គការដឹកនាំខ្មែរក្រោមពិភពលោក មួយឈ្មោះ សភាខ្មែរកម្ពុជាក្រោម។ លុះ ដល់ឆ្នាំ១៩៩៦ សភាខ្មែរកម្ពុជាក្រោមនេះ បានប្តូរឈ្មោះជា សហព័ន្ធខ្មែរ កម្ពុជាក្រោមវិញ។ លោកវិស្វករ ថាច់ តាន់ ដារា ត្រូវ បានជ្រើសតាំងជាមេដឹកនាំតាំងតែពីឆ្នាំ១៩៨៤ រហូតដល់ ឆ្នាំ២០០៤នេះ។

សំនួរ ៈ តើគោលដៅរបស់សហព័ន្ធខ្មែរ កម្ពុជាក្រោម ចង់បានអ្វី?
ចម្លើយ ៈ យើងចង់បានសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង ក្នុងនាមជាម្ចាស់ ទឹកដី នៃដែនដីសណ្តរទន្លេមេគង្គ ដែលសព្វថ្ងៃ ស្ថិតនៅក្រោមការត្រួតត្រារបស់យួន។

សំនួរ ៈ តើសិទ្ធិសម្រេចវាសនាខ្លួនដោយ ខ្លួនឯង មានន័យថាដូចម្តេច?
ចម្លើយ ៈ សូមអញ្ជើញអានសេចក្តីដកស្រង់ នៃ សេចក្តីប្រកាសរបស់ យូអិនភីអូ ដែលមានភ្ជាប់ជាមួយ នេះ។

សំនួរ ៈ តើសហព័ន្ធខ្មែរកម្ពុជា ក្រោម មានគោលជំហរយ៉ាងណា?
ចម្លើយ ៈ តស៊ូជានិរន្តរ៍ បន្តពីជំនាន់ មួយទៅជំនាន់មួយដោយអហឹង្សា យោងទៅលើកម្លាំងស្វ័យ ភាព ខ្លួនទីពឹងខ្លួន និងឃោសនាបញ្ចុះ បញ្ចូលស្វែងរកការគាំទ្រពីអន្តរជាតិ។

សំនួរ ៈ តើទំនាក់ទំនងរវាងសហព័ន្ធ ខ្មែរកម្ពុជាក្រោម ជាមួយក្រុមដទៃៗ យ៉ាងណាដែរ?
ចម្លើយ ៈ ទំនាក់ទំនងរបស់យើងមាន ៈ
-ចំពោះខ្មែរក្រោមក្នុងមាតុភូមិ ៈ អ្វី ៗទាំងអស់ដែលសហព័ន្ធធ្វើ គឺដើម្បីផលប្រយោជន៍របស់់ បងប្អូនខ្មែរ នៅក្នុងមាតុភូមិក្ពុំជា ក្រោម។
-ចំពោះអង្គការខ្មែរក្រោមផ្សេងៗឯទៀត ៈ សហព័ន្ធមិនវាយប្រហារគេទេ ដោយគោរពសិទ្ធិសេរីភាពរបស់ គេ និងមានជំនឿលើរបៀបពហុបក្ស។
-ចំពោះបងប្អូនខ្មែរកណ្តាល់ ៈ សហព័ន្ធខ្មែរកម្ពុជាក្រោមរាប់អានដូចបងប្អូន បង្កើត ដែលកាន់សញ្ជាតិខុសគ្នា។
-ចំពោះព្រះរាជាណាចក្រកម្ពុជា ៈ សហព័ន្ធ មិនប្រកាន់បក្សសម្ព័ន្ធណាមួយឡើយ។
-ចំពោះវៀតណាម ៈ សហស្វែងរកការបន្ថែមមិត្ត បន្ថយ សត្រូវ ជាមួយអ្នកស្លូតត្រង់ ប៉ុន្តែប្រ ឆាំងយ៉ាងដាច់ខាត់ ចំរបបអាណានិគម។

សំនួរ ៈ តើសហព័ន្ធមាននយោបាយយ៉ាង ណា ដើម្បីសម្រេចគោលដៅរបស់ខ្លួន?
ចម្លើយ ៈ បង្រួបបង្រួមជាតិតាមតាមរបៀបនៃលទ្ធិប្រ ជាធិបតេយ្យ សេរីនិយម និងបណ្តុះបណ្តាល់ ធនធានមនុស្ស ធនធានសេដ្ឋកិច្ច និងកម្លាំងគាំទ្រអន្តរជាតិ រួមមានអង្គការ រដ្ឋាភិបាល ព្រមទាំងអ្នកស្នេហាសន្តិ ភាពនិងយុត្តិធម៌ នៅជុំវិញពិភពលោក។

សំនួរ ៈ តើសហព័ន្ធខ្មែរកម្ពុជា ក្រោម គ្រប់គ្រងតាមរបៀបណា?
ចម្លើយ ៈ យើងគ្រប់គ្រងតាមរបៀប ក្រុមនិយម មិនមែនបុគ្គលនិយម ឬអាត្មានិយម ដោយមានការទទួលខុសត្រូវរួម។

សំនួរ ៈ តើលោកអ្នកអាច់ធ្វើអ្វីបាន ខ្លះ ដើម្បីរួមចំណែកក្នុងការតស៉ូ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម?
ចម្លើយ ៈ លោកអ្នកអាច់ចូលរួមដោយ ៈ
-ធ្វើវិភាគទានជាលុយកាក់តាមសទ្ធា (តាមលទ្ធភាព)។
-ធានានិស្សិតខ្មែរក្រោម(ដោយផ្តល់ថវិកា)នៅក្នុង មាតុភូមិ ឬធានាឲ្យមករៀននៅបរទេស។
-ចូលជាសមាជិកសកម្ម ឬសមាជិកគាំទ្រ។
-តាមដានពត៌មានអំពីសហព័ន្ធខ្មែរកម្ពុជា ក្រោម តាមរយៈគេហទំព័រ (ឬវិទ្យុសហព័ន្ធ) ហើយផ្សាយបន្ត។
-ជូនពត៌មានពីអំពើរំលោភសិទ្ធិមនុស្ស នៅកម្ពុជា ក្រោម។

សំនួរ ៈ ខ្ញុំចង់ធ្វើវិភាគទាន តើខ្ញុំ គួរជូនប្រាក់ជំនួយទៅអ្នកណា?
ចម្លើយ ៈ លោកអ្នកអាច់ធ្វើវិភាគទាន ដោយ ៈ
-ផ្ញើមូលប្បទានបត្រមក ៈ គគធភ ឿ ពៀខ០១៩៣ភនេនស៊ាកន្បេណ្ញ០៨១១៩្ថូៅ
-ផ្ញើមូលប្បទានបត្រ ឬប្រាក់ ឲ្យសមាគមខ្មែរកម្ពុជា ក្រោមប្រចាំតំបន់។
-ភាយផាលាតឹឹឹ កហមរេករៀម នតេ

ខាងក្រោមនេះជាសេចក្តីដកស្រង់នៃ មាត្រាខ្លះ នៃសេចក្តីប្រកាសរបស់ យូអិនភីអូ ស្តីអំពីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួន ឯង ៖

មាត្រា១ ៈ
ជនជាតិទាំងឡាយមានសិទ្ធិស្មើរគ្នា ចំពោះការសម្រេច ជោគវាសនាខ្លួនដោយខ្លួនឯង។ យោងទៅតាម សិទ្ធិនេះ គេឃីញមានសេរីភាពពេញលេញ ក្នុងការជ្រើស រើសគន្លង (មាគ៌ា)នយោបាយ និងបែបបទអភិវឌ្ឍន៍នៃ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រស់ខ្លួន។ រដ្ឋអំណាច់ត្រូវតែគោរពនូវសិទ្ធិ និងគោលការនៃ បូរណភាពទឹកដី ហើយមិនត្រូវបង្កឧបសគ្គ ក្នុងការអនុវត្តន៍ នូវសិទ្ធិនេះ ដោយឯកតោភាគីឡើយ។

មាត្រា៣ ៈ
ជនជាតិទាំងឡាយមានសិទ្ធិតាំងទីលំនៅ នៅលើដីកេរ្តិ៍នៃ ដូនតារបស់គេ ជាកន្លែងដែលគេមានសិទ្ធិសំរេចវាសនាខ្លួន ដោយខ្លួនឯង។ គ្មានអ្នកណាម្នាក់ មានសិទ្ធិបណ្តេញពួកគេ ឲ្យចេញពីមាតុភូមិរបស់គេបាន ឡើយ។ គ្មានអ្នកណាម្នាក់អាច់រឹបយក ឬ ដាក់បញ្ចូលជាឧបសម្ពន្ធ ឬកែប្រែដែន ដីរបស់គេ ដោយប្រើកម្លាំងអាវុធ ដោយគ្មានការយល់ ព្រមពីម្ចាស់ស្រុកនោះទេ។

មាត្រា៧ ៈ
ក្នុងការអនុវត្តន៍នូវសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង ជនជាតិទាំងឡាយមានសិទ្ធិបង្កើតរដ្ឋាភិបាល ស្វ័យយ័ត ឬអង្គការអ្វីមួយតាមត្រូវការ នៅលើដែនដីរបស់ ខ្លួន ប្រសិនបើគេចង់បាន។

មាត្រា៨ ៈ
សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង រួម មានទាំងសិទ្ធិបង្កើតប្រទេសឯករាជមួយ ក្នុងករណី ដែលគេមិនអាច់អនុវត្តន៍ នូវសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង ដោយមិនមានប្រទេសឯករាជនោះ។

រៀបរៀងដោយ តោ គិម ថុង

 

©រក្សាសិទ្ធិគ្រប់យ៉ាង