អំពីយូអិនភីអូ

 

អំពីយួអិនភីអូ

យូអិនភីអូមានន័យថា អង្គការ នៃប្រជាជាតិនិងប្រជាជនដែលគ្មានតំណាង។ យូអិនភីអូ ជាអង្គការ ប្រជាធិបតេយ្យ ហើយដែលជាអង្គការសម្រាប់សមាជិកភាពអន្តរជាតិ។ សមាជិកនៃអង្គការនេះរួមមាន ៈ ប្រជាជាតិជាម្ចាស់ ស្រុក ឬជនជាតិដើម, ប្រជាជាតិដែលត្រូវគេឈ្លានពាន, ជនជាតិ ភាគតិច ហើយនឹងមានរដ្ឋនិងទឹកដីកឯករាជ្យចូលរួមផងដែរ។ គោលបំណងនៃអង្គការនេះ គឺរួបរួមគ្នាដើម្បីការពារ នូវសិទ្ធិនិងវប្បធម៌របស់ជាតិនីមួយៗ ព្រមទាំងការពារបរិ ស្ថាន ហើយនឹងស្វែងរកដំណោះស្រាយដោយសន្តិវិធីជូនសមាជិក របស់ខ្លួន។ យូអិនភីអូបានផ្តល់នូវ ភាពស្រប់ច្បាប់ និងបង្កើតវេទិកាអន្តរជាតិ ដើម្បីឲ្យសមាជិក របស់ខ្លួនមានឱកាសនឹងសម្តែងចេញនូវសេចក្តីប្រា ថ្នារបស់ពួកគេ។ មិនតែប៉ុណ្ណោះ អង្គការ នេះបានជួយជ្រោមជ្រែងដល់សមាជិករបស់ខ្លួន ក្នុងការចូលរួមការងារថ្នាក់អន្តរជាតិ យ៉ាង មានប្រសិទ្ធិភាពបំផុត។

ថ្វីត្បិតតែសមាជិកនៃអង្គការនេះ មានគោលបំណង និងការ ប៉ងប្រាថ្នាផ្សេងៗគ្នាក៏ដោយ តែពួក គេត្រូវបានចែករំលែកនូវលក្ខខណ្ឌមួយដូចគ្នា គឺពួក គេគ្មានតំណាងប្រជាជាតិរបស់ខ្លួន នៅក្នុង អង្គការអន្តរជាតិនានា ដូចជាអង្គការសហប្រជាជាតិជាដើម។ អាស្រ័យ ហេតុនេះ ពួកគេមានលទ្ធភាពតិចតួចណាស់ ក្នុង ការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីសម្តែងចេញពីវត្ថុ បំណងរបស់ខ្លួន ហើយដែលសេចក្តីខ្វល់ខ្វាយនិង ទុក្ខព្រួយរបស់គេ មិនសូវត្រូវបានអង្គការពិភពលោកដឹង ឮ និងយកមកដោះស្រាយឡើយ។

អង្គការយូអិនភីអូត្រូវបានបង្កើតឡើង ដើម្បីបំពេញនូវការខ្វះ ចន្លោះដែលបន្សល់ទុកដោយប្រព័ន្ធនិងស្ថាប័ន អន្តរជាតិបច្ចុប្បន្ននេះ។ ជាពិសេស អង្គការ យូអិនភីអូត្រូវបានបង្កើតឡើង ដោយហេតុសមាជិករបស់ខ្លួន ត្រូវទទួលការប៉ះពាល់ដោយគុណវិបត្តិនៃប្រព័ន្ធ អន្តរជាតិនេះឯង។

យូអិនភីអូបានយកនូវគោលការណ៍៥យ៉ាង ដែលមានចែងនៅក្នុងធម្មនុញ្ញ របស់ខ្លួន គឺ ៈ អហឹង្សា, សិទ្ធិមនុស្ស, ការសម្រេចវាសនាខ្លួនដោយខ្លួនឯង និងលទ្ធិ ប្រជាធិបតេយ្យ, សេចក្តីអនុគ្រោះ, ការការពារបរិស្ថាន។

បច្ចុប្បន្ននេះ អង្គការយូអិនភីអូមានសមាជិករបស់ ខ្លួនជាងហុកសិបជាតិសាសន៍ ដោយក្នុងនោះ ខ្មែរកម្ពុជាក្រោមយើងក៏ជាសមាជិកនៃអង្គការ នេះដែរ។

 

©រក្សាសិទ្ធិគ្រប់យ៉ាង