​សិទ្ធិ​មនុស្ស​

សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

អនុម័តនិងប្រកាសតាមសេចក្តីសម្រេចនៃមហាសន្និបាត លេខ២១៧ ចុះថ្ងៃទី ១០ ធ្នូ ១៩៤៨

បុព្វកថា

ដោយយល់ឃើញថា ការទទួលស្គាល់នូវសេចក្តី ថ្លៃថ្នូររបស់មនុស្ស ដែលមានតាំងពី កំណើត និងសិទ្ធិស្មើរភាពគ្នាដែលមិនអាច់ដកហូតបាន របស់ពូជពង្សមនុស្សគ្រប់រូប ជាគ្រឹះនៃ សេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងពិភបលោក។

ដោយយល់ឃើញថា ការមិនទទួលស្គាល់ និងការប្រ មាទមើលងាយសិទ្ធិមនុស្ស បាននាំឲ្យកើតមាននូវអំពើព្រៃផ្សៃ សាហាវយង់ឃ្នង ដែលជាទំនាស់យ៉ាងខ្លាំង ដល់ មនសិកាមនុស្សជាតិ និងដោយហេតុថា មនុស្សដែលមានជីវិតរស់ នៅក្នុងពិភពលោក ត្រូវមានសេរីភាពក្នុងការនិ យាយស្តី ជំនឿ និងសេរីភាពផុតពីអំពើភេរវកម្ម និងភាពក្រីក្រ តោកយ៉ាក ត្រូវបានប្រកាស់ថាជាសេចក្តីប្រាថ្នា ដ៏ឧត្តមបំផុត របស់មនុស្សជាតិទូទៅ។

ដោយយល់ឃើញថា ជាការចាំបាច់ដែលថា សិទ្ធិមនុស្សត្រូវតែមានកិច្ចការពារដោយធម្មាធិបតេយ្យ ប្រសិនបើមនុស្សមិនត្រូវបានរង នូវការបង្ខិតបង្ខំ ឲ្យចាប់យកនូវគ្រឿងដោះបន្ទាល់ជាជម្រើសចុងក្រោយ ដើម្បីបះបោរប្រឆាំងនឹងអំណាច់ផ្តាច់ការ និងការគាបសង្កត់ទេនោះ។

ដោយយល់ឃើញថា ជាការចាំបាច់ណាស់ ដើម្បីលើកស្ទួយដល់ការពង្រីកទំនាក់ទំនងជាមិត្ត ភាពរវាងជាតិនានា។

ដោយយល់ឃើញថា នៅក្នុងធម្មនុញ្ញ ប្រជាពលរដ្ឋទាំងនៃសហប្រជាជាតិ បានប្រកាស់សារ ជាថ្មីម្តងទៀតនូវជំនឿរបស់ខ្លួន ទៅលើ សិទ្ធិសំខាន់ៗ សេចក្តីថ្លៃថ្នូរ តម្លៃមនុស្ស និងសិទ្ធិស្មើរគ្នា រវាង បុរសនិងសស្ត្រី ហើយប្រជាពលរដ្ឋទាំងអស់នៃសហប្រ ជាជាតិ បានប្រកាស់យ៉ាងប្តូរផ្តាច់ ដើម្បីលើកស្ទួយវឌ្ឍនសង្គម និងបទដ្ឋានដ៏ប្រ សើរនៃការរស់នៅក្នុងសេរីភាពដ៏ទូលំ ទូលាយ។

ដោយហេតុថា ក្នុងកិច្ចសហប្រតិបត្តិ ការជាមួយអង្គការសហប្រជាជាតិ រដ្ឋជាសមាជិកទាំងអស់ បាន សច្ចាធ្វើឲ្យបានសម្រេចនូវការលើកស្ទយ្ទួនូវការ គោរពជាសកលចំពោះសិទ្ធិមនុស្ស និងការប្រតិបត្តិតាម សទ្ធិមនុស្ស និងសេរីភាពសំខាន់ៗទាំងឡាយ។

ដោយយល់ឃើញថា ការយល់ដឹងជាទូទៅនូវសិទ្ធិ និងសេរីភាពនេះ មានសារៈសំខាន់ដ៏ធំធេងបំផុត ដើម្បីឲ្យបានទទួលយ៉ាងពេញលេញ នូវសច្ចាប្រណិធាននេះ ៈ

ដោយអាស្រ័យហេតុនេះ នៅពេលនេះ

មហាសន្និបាតបានប្រកាសថា ៈ

សេចក្តីប្រកាស់ជាសកលស្តីពីសិទ្ធិមនុស្ស គឺជាបទដ្ឋាននៃសេចក្តីសម្រេចបានរួមគ្នាមួយ សម្រាប់ប្រជាពលរដ្ឋ និងប្រជាជាតិទាំងអស់ ទៅកាន់ ទីបញ្ចប់មួយត្រង់ថា បុគ្គលគ្រប់ៗរូបនិងអង្គការសង្គម ទាំងអស់ដែលរក្សាទុកក្នុងចិត្តជានិច្ច នូវសេចក្តីប្រកាស់នេះ ត្រូវខិតខំប្រឹងប្រែងតាមរយៈ ការបង្រៀននិងអប់រំ ដើម្បីលើកស្ទួយការគោរពសិទ្ធិ មនុស្សនិងសេរីភាពទាំងនេះ និងតាមរយៈវិធានការជាតិ និងអន្តៈជាតិជាលំដាប់ៗតទៅមុខ ដើម្បីធានាបាននូវ ការទទួលស្គាល់និងការប្រតិបត្តិតាមជាសកល និងប្រកបដោយប្រ សិទ្ធភាព ទាំងក្នុងចំណោមប្រជាពលរដ្ឋនានានៃ រដ្ឋជាសមាជិកខ្លួនឯងផង ទាំងក្នុង ចំណោមប្រជាពលរដ្ឋនានាដែលរស់នៅក្រោមដែនអំណាច់ច្បាប់ របស់ខ្លួនឯងផង។

មាត្រា១ មាត្រា២ មាត្រា៣ មាត្រា៤ មាត្រា៥ មាត្រា៦
មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១០ មាត្រា១១ មាត្រា១២
មាត្រា១៣ មាត្រា១៤ មាត្រា១៥ មាត្រា១៦ មាត្រា១៧ មាត្រា១៨
មាត្រា១៩ មាត្រា២០ មាត្រា២១ មាត្រា២២ មាត្រា២៣ មាត្រា២៤
មាត្រា២៥ មាត្រា២៦ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៣០
មាត្រា១
មនុស្សទាំងអស់កើតមកមានសេរីភាព និងភាពស្មើគ្នា ក្នុងសិទ្ធិនិងសេចក្តីថ្លៃថ្នូរ។ មនុស្សគ្រប់រូបសុទ្ធតែមានវិចារណញ្ញាណនិងសតិសម្បជ្ជ ញ្ញៈ ហើយត្រូវប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ក្នុងស្មារតីរាប់អានគ្នាជាបងប្អូន។

មាត្រា២
មនុស្សគ្រប់រូបមានសិទ្ធិនិងសេរីភាពគ្រប់យ៉ាង ទាំងអស់ ដែលមានចែងក្នុងសេចក្តីប្រកាស់នេះ ដោយគ្នានការបែងចែកជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិ នយោបាយ ឬមតិផ្សេងៗទៀត ប្រភពជាតិឬសង្គម ទ្រព្យ សម្បត្តិ កំណើតឬឋានៈដទៃៗទៀតឡើយ។

បន្ថែមលើនេះទៀត មិនត្រូវធ្វើការបែងចែកណាមួយ ដោយសំអាងទៅលើឋានៈខាងនយោបាយ ជាដែនសមត្ថកិច្ច ឬ ថានៈជាអន្តរជាតិនៃប្រទេស ឬដែនដីដែលបុគ្គលមួយរូប ជាសមាជិកឡើយ ទៅះជាប្រទេសនោះជាប្រទេសឯករាជ្យ ឬស្ថិតនៅក្រោមអាណត្តិគ្រប់គ្រង ឬមិនគ្រប់ គ្រងដោយខ្លួនឯង ឬស្ថិតក្រោមការដាក់កំរិត ដទៃៗណាមួយ នៃអធិបតេយ្យភាពយ៉ាងណាក៏ដោយ។

មាត្រា៣
បុគ្គលម្នាក់ៗត្រូវមានសិទ្ធិរស់រាន់មានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។

មាត្រា៤
គ្មានជនណាម្នាក់ត្រូវជាប់ក្នុងភាពជា ទាសករ ឬក្នុងភាពជាអ្នកបំរើគេឡើយ ហើយការ ជួញដូរទាសករក្នុងទម្រងណាក៏ដោយ ត្រូវបានហាម ឃាត់។

មាត្រា៥
គ្មានជនណាម្នាក់ត្រូវទទួលទារុណកម្ម ឬការ ធ្វើបាប ឬការដាក់ទណ្ឌកម្មយ៉ាងសាហាវឃោរ ឃៅ អមនុស្សធម៌ ឬយ៉ាងថោកទាបឡើយ។

មាត្រា៦
មនុស្សគ្រប់រូប មានសិទ្ធិឲ្យគេទទួលស្គាល់ខ្លួនថា ជាបុគ្គលមួយរូបចំពោះមុខច្បាប់ គ្រប់ទីកន្លែង ទាំងអស់។

មាត្រា៧
មនុស្សទាំងអស់មានភាពស្មើៗគ្នានៅចំពោះ មុខច្បាប់ ហើយមានសិទ្ធិទទួលបាននូវកិច្ចការពារដោយ ច្បាប់ស្មើៗគ្នា ដោយគ្មានការរើសអើងណាមួយឡើយ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវកិច្ចការពារ ខ្លួនស្មើៗគ្នា ប្រឆាំងទល់នឹងការរើសអើងណា មួយ ដែលជាការរំលោភលើសេចក្តីប្រកាសនេះ និងប្រឆាំងទល់ នឹងការញុះញង់ណាមួយ ដែលនាំទៅរកការរើសអើង។

មាត្រា៨
មនុស្សគ្រប់រូប មានសីទ្ធិទទួលបាននូវការដោះ ស្រាយដោយតុលាការជាតិ ដែលមានសមត្ថភាពចំពោះអំពើរទាំងឡាយដែល ល្រោំភសិទ្ធិរបស់ខ្លួនួ ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ ឬដែលមានចែងក្នុងច្បាប់។

មាត្រា៩
គ្មានបុគ្គលណាម្នាក់ត្រូវទទួលរងការចាប់ខ្លួន ការឃុំឃាំងខ្លួន ឬការនារទេសខ្លួនតាមអំ ពើចិត្តបានឡើយ។

មាត្រា១០
ក្នុងការធ្វើសេចក្តីសម្រេចជាចុងក្រោយ អំពីសិទ្ធិ ឬកាតព្វកិច្ចរបស់ខ្លួន និងនៅក្នុង ការចោទប្រកាន់ អំពីបទឧក្រិតណាមួយមកលើខ្លួន បុគ្គលគ្រប់រូបមានសិទ្ធិមានភាពស្មើគ្នាយ៉ាងពេញ លេញ ដើម្បីឲ្យមានសវនាការសាធារណ យ៉ាងត្រឹមត្រូវ ដែលធ្វើឡើងដោយតុ លាឯករាជ្យមិនលំអៀង។

មាត្រា១១
១-បុគ្គលណាដែលត្រូវគេចោទប្រកាន់ចំពោះបទល្មើសព្រហ្ម ទណ្ឌ មានសិទ្ធិសំអាងថាខ្លួនជាជនគ្មានទោស រហូត ដល់ពេលមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ ថាខ្លួនមានទោសអាស្រ័យទៅតាមច្បាប់ នៅក្នុង ការជំនំជំរះកាត់ជាសាធារណៈ ដែលមានការធានាគ្រប់ គ្រាន់ សំរាប់បុគ្គលដើម្បីការពារវខ្លួន។

២-គ្នានបុគ្គលណាមួយមានទោសពីបទព្រហ្មទណ្ឌចំ ពោះអំពើណាមួយ ឬការមិនប្រតិបត្តិតាមណាមួយ ដែល មិនបានចាត់ជាបទល្មើសព្រហ្មទណ្ឌ រែកាមច្បាប់ ជាតិឬច្បាប់អន្តរជាតិ នៅខណៈពេលដែលបទល្មើស ប្រព្រិត្តឡើង។ គ្មានទោសបញ្ញត្តណាមួយត្រូវបាន គេយកមកដាក់បង្ខំទៅលើជនណាម្នាក់ ឲ្យធ្ងន់ ជាងទោសបញ្ញត្តិដែលបានអនុវត្តន៍ ក្នុង ខណៈពេលដែលបទល្មើសព្រហ្មទណ្ឌនោះបានប្រ ព្រឹត្តឡើយ។

មាត្រា១២
គ្មានបុគ្គលណាម្នាក់ ត្រូវទទួលរងនូវការជ្រៀតជ្រែក តាម អំពើចិត្តនូវការសម្ងាត់ផ្ទាល់ខ្លួន លំនៅស្ថាន ឬការឆ្លើយឆ្លង ឬការវាយប្រហារទៅ លើកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ខ្លួន បានឡើយ។ បុគ្គលគ្រប់រូប មានសិទ្ធិនឹងទទួលបាននូវ កិច្ចការពារខ្លួនដោយច្បាប់ប្រឆាំងការជ្រៀតជ្រែក ឬការវាយប្រហារទាំងនេះ។

មាត្រា១៣
១-បុគ្គលគ្រប់រូបមានសិទ្ធីធ្វើដំណើរដោយសេរី និងមាន សិទ្ធិមានទីលំនៅ ក្នុងព្រំដែននៃប្រទេសនីមួយៗ។
២-បុគ្គលគ្រប់រូបមានសិទ្ធិចាកចេញពីគ្រប់ប្រទេស រួមទាំងប្រទេសរបស់ខ្លួន និងមានសិទ្ធិត្រឡប់ មកប្រទេសរបស់ខ្លួនវិញ។

មាត្រា១៤
១-បុគ្គលគ្រប់រូបមានសិទ្ធិស្វែងរក និងទទួលបាននូវ សទ្ធិជ្រកកោនក្នុងប្រទេសដទៃៗទៀត ក្នុង ករណីណាដែលមានការធ្វើទុក្ខបុកម្នេញមកលើខ្លួន។
២-សិទ្ធិសុំជ្រកកោននេះនឹងមិនអាច់លើកយកមក សំអាងបានទេ នៅក្នុងករណីណាដែលការធ្វើទុក្ខ បុកម្នេញនោះ កើតចេញពីបទល្មើសដែលពុំមែនជាបទល្មើស ខាងនាយាបាយ ឬដែលកើតចេញពីអំពើទាំងឡាយដែលផ្ទុយ នឹងគោលបំណង និងគោលការណ៍របស់អង្គការសហប្រជាជាតិ។

មាត្រា១៥
១-មនុស្សគ្រប់រូបមានសិទ្ធិនឹងទទួលបាននូវសញ្ជាតិ មួយ។
២-គ្មានបុគ្គលណាម្នាក់ត្រូវគេដកហូតសញ្ជាតិរបស់ ខ្លួន ឬត្រូវបានគេបដិសេធសិទ្ធិផ្លាស់ ប្តូរសញ្ជាតិរបស់ខ្លួន តាមអំពើចិត្ត បានឡើយ។

មាត្រា១៦
១-បុរសនិងស្ត្រីពេញវ័យគ្រប់រូប ដោយគ្មាន ការដាក់កំហិតល័ក្ខខ័ណ្ឌណាមួយ អាស្រ័យលើ ពូជសាសន៍ សញ្ជាតិឬសាសនា មានសទ្ធិរៀបអាពាហ៍ពិពាហ៍ឬ សាងគ្រួសារមួយ។ បុរសនិងស្ត្រីមានសិទ្ធិស្មើៗគ្នាក្នុង ការរៀបអាពាហ៍ពិពាហ៍ ក្នុងអំឡុងពេលរួមរស់ជា មួយគ្នាជាប្តីប្រពន្ធ និងនៅពេលលះលែងគ្នា។
២-អាពាហ៍ពិពាហ៍នឹងអាច់ប្រព្រឹត្តទៅបាន អាស្រ័យ ការព្រមព្រៀងយ៉ាងពេញលេញ និងដោយសេរីពីសំណាក់អនាគតគូស្វា មីភរិយា។
៣-គ្រួសារជាកត្តាពង្សធម្មជាតិ និងជាកត្តាពង្ស គ្រឹះរបស់សង្គម ហើយគ្រួសារមានសិទ្ធិទទួលបាននូវកិច្ច ការពារពីសង្គមនិងរដ្ឋ។

មាត្រា១៧
១-មនុស្សគ្រប់មានសិទ្ធិជាម្ចាស់កម្ម សិទ្ធិ ទោះជាបុគ្គលក្តី ឬជាសមូហភាពក្តី។
២-គ្មានជនណាម្នាក់ ត្រូវគេដកហូតកម្មសិទ្ធិ របស់ខ្លួនតាមអំពើចិត្តបានឡើយ។

មាត្រា១៨
មនុស្សគ្រប់រូប មានសិទ្ធិនិងមានសេរីភាពខាងផ្លូវ គំនិត ខាងផ្លូវសតិសម្បជ្ជញ្ញៈ និងខាងផ្លូវ សាសនា។ សិទ្ធិនេះ រាប់ទាំងសេរីភាព ក្នុង ការផ្លាស់ប្តូរសាសនា ឬជំនឿ ព្រមទាំងសេ រីភាពក្នុងការសម្តែងចេញនូវសាសនា ឬជំនឿតាម រយៈការបង្ហាត់បង្រៀន ការប្រតិបត្តិ ការគោរពបូជា ព្រម ទាំងការប្រារឰធ្វើវិធីសក្ការៈផ្សេងៗ ទោះ ជាតាមវិធីធ្វើតែម្នាក់ឯងក្តី ឬរួមក្នុង សហគមន៍ជាមួយអ្នកឯទៀតក្តី និងទោះតាមសាធា រណៈ ឬតាមឯកជនក្តី។

មាត្រា១៩
មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពមានមតិ និងមានសេរីភាព ក្នុងការបញ្ចោញមតិ។ សិទ្ធិនេះរាប់ ទាំងសេរីភាពក្នុងការប្រកាន់មតិ និងការសម្តែង មតិដោយគ្មានការជ្រៀតជ្រែក ព្រមទាំងសេរីភាពក្នុងការ ស្វែងរក ការទទួល និងការផ្សព្វផ្សាយពត៌មាន និងគំនិតនានា តាមប្រព័ន្ធឃោសនាណាមួយក៏ដោយ និងដោយឥតគិតពីព្រំ ដែនអ្វីឡើយ។

មាត្រា២០
១-មនុស្សគ្របរូបមានសិទ្ធិសេរីភាពក្នុងការ ប្រជុំ និងក្នុងការធ្វើសមាគមន៍ដោយសន្តិវិធី។
២-គ្មានជនណាម្នាក់ត្រូវគេបង្ខិតបង្ខំ ឲ្យចូលរួមក្នុងសមាគមន៍ណាមួយឡើយ។

មាត្រា២១
១-មនុស្សគ្រប់រូបមានសិទ្ធិចូលរួមក្នុង រដ្ឋាភិបាលនៃប្រទេសរបស់ខ្លួន ដោយផ្ទាល់ ឬតាមរយៈតំណាងទាំងឡាយ ដែលគេបានជ្រើសរើសដោយសេ រី។
២-មនុស្សគ្របរូបមានសិទ្ធិចូលបំរើកិច្ចការសាធា រណៈនៃប្រទេសរបស់ខ្លួន ស្មើៗគ្នា។
៣-ឆន្ទៈរបស់ប្រជាពលរដ្ឋ ត្រូវតែជាមូលដ្ឋាន គ្រឹះនៃអាជ្ញាធររបស់រដ្ឋាភិបាល។ ឆន្ទះ នេះនឹងត្រូវបានសម្តែងចេញតាមរយៈការបោះ ឆ្នោត យ៉ាងទៀងទាត់តាមពេលកំណត់់ និងពិត ប្រាកដ ដែលនឹងត្រូវធ្វើជាសកល និងមានសិទ្ធិបោះ ឆ្នោតស្មើៗគ្នា ហើយត្រូវធ្វើតាមរយៈសន្លឹក ឆ្នោតសម្ងាត់ ឬតាមទម្រង់ការបោះ ឆ្នោតដោយសេរីណាមួយ ដែលមានតម្លៃស្មើ។

មាត្រា២២
ក្នុងឋានៈជាសមាជិកនៃសង្គម មនុស្សគ្រប់ រូប មានសិទ្ធិទទួលបាននូវសន្តិសុខសង្គម និងមានសិទ្ធិ យល់ដឹងអំពីសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ដែល ជាសារៈសំខាន់ចាំបាច់សម្រាប់សេចក្តី ថ្លៃថ្នូរ និងការរីកចម្រើនដោយសេរីនូវបុគ្គលិក លក្ខណៈរបស់ខ្លួន តាមរយៈការខិតខំរបស់ ជាតិនីមួយៗ និងសហប្រតិបត្តិការអន្តរជាតិ ហើយស្រប់តាម ការចាត់តាំង និងធនធានរបស់រដ្ឋនីមួយៗ។

មាត្រា២៣
១-មនុស្សគ្រប់រូប មានសិទ្ធិធ្វើការងារ មានសិទ្ធិ ជ្រើសរើសការងារ និងមានសិទ្ធិធ្វើការងារក្នុងលក្ខណៈ ត្រឹមត្រូវ និងគួរពេញចិត្ត និងមានសិទ្ធិទទួលបាននូវកិច្ច ការពារ ទល់នឹងភាពឥតមានការងារធ្វើ។
២-មនុស្សគ្រប់រូប មានសិទ្ធិទទួលបានប្រាក់ បៀវត្សរ៍ស្មើគ្នា សំរាប់ទង្វើការងារដូចគ្នា ដោយឥតមានការរើសអើងអ្វីឡើយ។
៣-ជនដែលធ្វើការងារ មានសិទ្ធិទទួលបានប្រាក់ បំណាច់ត្រឹមត្រូវ និងគួរពេញចិត្ត ដើម្បីធានាជីវភាពរស់ នៅរបស់គេនិងគ្រួសារគេ ឲ្យមានតម្លៃនិងសេចក្តីថ្លៃ ថ្នូររបស់មនុស្ស ហើយត្រូវបានបំពេញបន្ថែម តាមមធ្យោបាយការពារ ផ្នែកសង្គមផ្សេងៗទៀត បើសិន មានការចាំបាច់។
៤-មនុស្សគ្រប់រូប មានសិទ្ធិបង្កើតសហជីព និងមាន សិទ្ធិចូលរួមជាសមាជិកនៃសហជីព ដើម្បីការពារផលប្រយោជន៍ របស់ខ្លួន។

មាត្រា២៤
មនុស្សគ្រប់រូប មានសិទ្ធិឈប់សម្រាក និងលំហែរកំសាន្ត រាប់ទាំងការកំណត់ពេលម៉ោងធ្វើការសមហេតុផល ព្រមទាំងថ្ងៃ បុណ្យឈប់សំរាក់តាមកាលកំណត់ ដោយទទួលបាន នូវបៀវត្សរ៍ទៀតផង។

មាត្រា២៥
១-មនុស្សគ្រប់រូប មានសិទ្ធិទទួលបាននូវជីវភាព គ្រប់គ្រាន់តាមបទដ្ឋាន សម្រាប់សុខភាព និងសុខុមាល ភាពរបស់គេ និងគ្រួសារគេ មានជាអាទី ចំណីអាហារ សម្លៀក បំពាក់ លំនៅឋាន ការថែរទាំសុខភាព និងសេវាសង្គមកិច្ចផ្សេងៗទៀត ព្រមទាំងសិទ្ធិទទួលបាននូវសន្តិសុខក្នុងពេល គ្មានការងារធ្វើ ពេលមានជម្ងឺ ពេលធ្លាក់ខ្លួន ពិការ ពេលប្តូរភាពជាមេម៉ាយ ឬពោះម៉ាយ ពេលចាស់ជរា ឬពេលជួបប្រទះការខ្វះខាត់ ក្នុងជីវភាពផ្សេងៗទៀត ក្នុងកាលៈទេសៈ ដែលហួលពីភាពម្ចាស់ការរបស់គេ។
២-មាតុភាព និងកុមារភាព មានសិទ្ធិទួលបាននូវការថែរទាំ និងជំនួយទំនុកបំម្រុងពិសេស។ គ្រប់កុមារទាំងអស់ ទោះ កើតពីឱពុកម្តាយរៀបអាពាហ៍ពិពាហ៍នឹងគ្នាក្តី មិនរៀប អាពាហ៍ពិពាហ៍នឹងគ្នាក្តី ត្រូវទទួលបានកិច្ចការពារ សង្គមកិច្ចដូចគ្នា។

មាត្រា២៦
១-មនុស្សគ្រប់រូប មានសិទ្ធិទទួលការអប់រំ។ ការអប់រំត្រូវតែធ្វើឡើងដោយឥតគិតថ្លៃ យ៉ាងហោច ណាស់ សម្រាប់ការអប់រំថ្នាក់បឋម ឬមូល ដ្ឋាន។ ការអប់រំកម្រិតដំបូងត្រូវតែមានជាកតព្វកិច្ច។ ការអប់រំខាងបច្ចេកទេស និងខាងវិជ្ជាជីវៈ ត្រូវតែ រៀបចំឲ្យមានជាទូទៅ ហើយការអប់រំកម្រិតឧត្តម ត្រូវតែ បើកឱកាសស្មើៗគ្នា ឲ្យដល់មនុស្សគ្រប់រូបទាំង អស់ ដោយឈរលើមូលដ្ឋានគុណសម្បត្តិរបស់គេ។
២-ការអប់រំត្រូវតែផ្តោតលើការចំរើនលូតលាស់ យ៉ាងពេញលេញនៃបុគ្គលិកលក្ខណៈរបស់មនុស្ស និងឆ្ពោះទៅរកការពង្រីកការគោរពសិទ្ធិមនុស្ស និងសេរី ភាពជាមូលដ្ឋាននានា។ ការអប់រំនេះ វាលើកស្ទួយ ការយល់ដឹង ការអត់ឱនអធ្យាស្រ័យគ្នា និងមិត្តភាព រវាងប្រជាជាតិ ពូជសាសន៍ ឬក្រុមសាសនាទាំងអស់ ហើយនឹងជួយ អភិវឍ្ឍន៍ដល់សកម្មភាពនានា របស់អង្គការសហប្រជាជាតិ ក្នុងការរក្សាសន្តិភាព។
៣-មាតាបិតា មានសិទ្ធិជាអាទិភាព ក្នុងការជ្រើស រើសប្រភេទនៃការអប់រំ សម្រាប់បុត្រ និងបត្រធីតារបស់ គេ។

មាត្រា២៧
១-មនុស្សគ្រប់រូប មានសិទ្ធិរួមចំណែកដោយសេរី ក្នុងជីវភាពវប្បធម៌របស់សហគមន៍ មានសិទ្ធិ ក្រេបរសជៅតិនៃសិល្បកម្មទាំងឡាយ និងមានសិទ្ធិរួមចំណែក ក្នុងវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និងគុណ ប្រយោជន៍ផ្សេងៗ ដែលចេញពីលទ្ធផលនៃវឌ្ឍនភាពនេះ។
២-មនុស្សគ្រប់រូប មានសិទ្ធិទទួលបាននូវកិច្ច ការពារដល់ផលប្រយោជន៍ខាងសីលធម៌ និងខាងសម្ភារៈ ដែលកើតចេញពីផលិតកម្មខាងវិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬសិល្បៈ ដែលខ្លួនបានបង្កើត។

មាត្រា២៨
មនុស្សគ្រប់រូប មានសិទ្ធិទទួលបាននូវរបៀបរៀបរយសង្គម និងរបៀបរៀបរយអន្តរជាតិ ដើម្បីឲ្យសិទ្ធិសេរីភាពដែលចែងក្នុង សេចក្តីប្រកាស់នេះ ផ្តល់ការយល់ដឹងយ៉ាង ពេញលេញទៅបាន។

មាត្រា២៩
១-បុគ្គលម្នាក់ៗ មានករណីកិច្ចចំពោះសហ គមន៍ដែលជាទីកន្លែងតែមួយគត់ ដែលអាច់បង្កើតនូវការ រីកចម្រើនពេញបរិបូណ៌ និងដោយសេរី នូវបុគ្គលិកលក្ខណៈ របស់ខ្លួន។
២-ក្នុងការអនុវត្តន៍សិទ្ធិសេរីភាពរបស់ ខ្លួន មនុស្សគ្រប់រូប ត្រូវស្ថិតក្នុង ការកំណត់ទាំងឡាយណា ដែលច្បាប់បានកំណត់ ក្នុង គោលបំណងឲ្យមានការទទួលស្គាល់ និងគោរពដល់សិទ្ធិ និង សេរីភាពទាំងឡាយរបស់អ្នកដទៃ និងដើម្បីឆ្លើយ តប់នឹងការតម្រូវអំពីសីលធម៌ របៀបរៀបរយសាធារណៈ និង សខុមាលភាពទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ។
៣-ក្នុងករណីណាក៏ដោយ សិទ្ធិនិងសេរីភាព ទាំងនោះ មិនអាច់យកទៅប្រើប្រាស ផ្ទុយនឹង គោលការណ៍របស់អង្គការសហប្រជាជាតិបានឡើយ។

មាត្រា៣០
ឥតមានបទបញ្ញត្តណាមួយនៃសេចក្តីប្រកាសនេះ ត្រូវបានគេបកស្រាយថា អាច់ឲ្យរដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាម្នាក់ មានសិទ្ធិបែបណាមួយ ដើម្បីធ្វើ សកម្មភាព ឬប្រព្រឹត្តអំពើអ្វីមួយឆ្ពោះទៅរក ការបំផ្លិចបំផ្លាញនូវសិទ្ធិ និងសេរីភាពទាំងឡាយ ដែល មានចែងក្នុងសេចក្តីប្រកាសនេះឡើយ។

 

©រក្សាសិទ្ធិគ្រប់យ៉ាង